សេវាប្រឹក្សាអាជីវកម្ម
សេវាកម្មប្រឹក្សាខាងផ្នែកអាជីវកម្មផ្សព្វផ្សាយ ទីផ្សារ ពាណិជ្ជកម្មនៅកម្ពុជា
សូភី សន្ថាណា ជាក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះ និងពោរពេញដោយបទពិសោធន៍ នៅក្នុងប្រទេសកម្ពុជា Santhana.com រីករាយនឹងផ្តល់ជូននូវការប្រឹក្សាយោបល់ខាងផ្នែកអាជីវកម្ម ផែនការអាជីវកម្ម ផែនការទីផ្សារ និងសេវាកម្មផ្សាយពាណិជ្ជកម្ម ទៅដល់ម្ចាស់អាជីវកម្មខ្នាតតូចទាំងឡាយ ដែលចង់ទទួលជោគជ័យ ក្នុងអាជីវកម្មរបស់ខ្លួន។ Santhana.com យល់យ៉ាងច្បាស់ថា ដើម្បីប្រកួតប្រជែង ផលិតផលរបស់លោកអ្នក បានទាំងក្នុងហាងក៏ដូចជា តាមប្រព័ន្ធអ៊ិនធឺណែត យើងចាំបាច់ត្រូវការ អោយមានប្រសិទ្ធិភាព ប៉ុន្តែប្រើប្រាស់យុទ្ធសាស្រ្តទីផ្សារ ណាដែលមានតំលៃទាប។
យុទ្ធសាស្រ្តទីផ្សារពាណិជ្ជកម្ម គឺជាកត្តាចំបង ដែលកំណត់ទៅ លើភាពជោគជ័យឬ បរាជ័យ នៅក្នុងការធ្វើអាជីវកម្មរបស់អ្នក។ វាហាក់ដូចជាសាមញ្ញ និងងាយស្រួល បើអ្នកដើរត្រូវ ដំណើរការនឹងរីកចំរើន ផ្ទុយទៅវិញបើអ្នកដើរខុស អ្នកនឹងទទួលបរាជ័យ។ យុទ្ធសាស្រ្តទីផ្សារ ពាណិជ្ជកម្មអាចជះឥទ្ធិពលលើ គ្រប់ផ្នែកទំាងអស់ ក្នុងដំណើរការអាជីវកម្មរបស់អ្នក ហើយវាជាតំលៃ ស្នូលនៃអាជីវកម្ម ដើម្បីទទួលជោគជ័យ។
ម្ចាស់របស់ Santhana.com មានបទពិសោធន៍ច្រើនឆ្នាំខាងផ្នែក ទីផ្សារអ៊ិនធឺណែត ការផ្សព្វផ្សាយផលិតផល តាមវ៉ិបសាយ និងការផ្សព្វផ្សាយពាណិជ្ជកម្ម តាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។ Santhana.com នៅទីនេះដើម្បីជួយម្ចាស់ អាជីវកម្មខ្នាតតូច ទាំងឡាយ នៅក្នុងប្រទេសកម្ពុជា ដែលចង់ទទួលជោគជ័យ នៅក្នុងការលក់ និងការផ្សព្វផ្សាយផលិតផល របស់ពួកគេ ប្រកបដោយប្រសិទ្ធិភាព។
យើងប្រាកដថា អាជីវកម្មរបស់លោកអ្នកនឹង រីកចំរើនយ៉ាងឆាប់រហ័ស ជាមួយនឹងភាពរឹងមាំ ខណៈពេលដែលត្រូវបាន ផ្នែកទីផ្សារ របស់យើងខ្ញុំជួយជំរុញ។ យើងបង្កើតយុទ្ធសាស្រ្តទីផ្សារ ដែលក្រុមហ៊ុនតូចធំជាច្រើន ហាក់ដូចជាមិនដែលដឹង និងមិនធ្លាប់លឺ។
យើងគឺដូចជា ក្រុមហ៊ុនផ្សព្វផ្សាយ ឬក៏ផ្នែកទីផ្សារប្រចាំ ក្រុមហ៊ុនរបស់លោកអ្នក។ អ្វីដែលអ្នកត្រូវការគឺផលិតផល ហើយយើងខ្ញុំ គឺជាអ្នកផ្សព្វផ្សាយលើផលិតផល។ លោកអ្នកនៅតែក្នុង ការិយាល័យដ៏កក់ក្តៅ ខណៈពេលដែលយើងកំពុងតែដើរ លើផ្លូវដ៏សែនរវល់ ទូរស័ព្ទទៅរកទីផ្សារ ដើម្បីលក់ផលិតផលរបស់អ្នក ហើយទីបំផុតផលិតផល នឹងត្រូវលក់អស់។
យើងយល់ថាអាជីវកម្មភាគ ច្រើននៅកម្ពុជា ហាក់ដូចជាមានឧបសគ្គច្រើនពេល ដែលអាជីវកម្មនោះ បាត់បង់អតិថិជន និងប្រាក់ចំនេញ។ មានអាជីវកម្មច្រើនប្រភេទ ដែលត្រូវការក្រុមហ៊ុនផ្តល់ប្រឹក្សា យោបល់ ដូចជាក្រុមហ៊ុនយើងខ្ញុំ។
នេះគឺជាឧទាហរណ៍ទាក់ទង នឹងអាជីវកម្មមួយចំនួននៅកម្ពុជា ដែលត្រូវការក្រុមហ៊ុនផ្តល់ ប្រឹក្សាយោបល់ ឬក្រុមហ៊ុនផ្នែកទីផ្សារ៖
១. អាជីវកម្មដែលមានអតិថិជនច្រើនហើយ ប៉ុន្តែហាក់ដូចជាមិនអាច ទទួលបានអតិថិជន ថ្មីបន្ថែមទៀត។
២. អាជីវកម្មដែលបានបង្កើតយូរឆ្នាំមកហើយ ប៉ុន្តែហាក់ដូចជាបាត់បង់ អតិថិជនជាច្រើន។
ប្រសិនបើក្រុមហ៊ុនរបស់លោកអ្នក ជួបនឹងស្ថានភាពនេះ សូមលោកអ្នកទូរស័ព្ទមក យើងខ្ញុំឬក៏លោកអ្នកអាច មកកាន់ការិយាល័យ ក្រុមហ៊ុនយើងខ្ញុំផ្ទាល់នៅថ្ងៃនេះ។ ក្រុមការងារយើងខ្ញុំ នឹងអាចស្វែងរកបញ្ហា និងផ្តល់ដំណោះស្រាយ ប្រកបដោយភាពទន់ភ្លន់ ដើម្បីជួយផ្សព្វផ្សាយ និងស្វែងរកអតិថិជនគោលដៅ អោយអាជីវកម្មរបស់ លោកអ្នកជាថ្មី។ Santhana.com នឹងព្យាយាមស្ទាបស្ទង់ ស្វែងរកអតិថិជន នឹងមនុស្សដែលអាចធ្វើ អោយផលិតផលរបស់លោកអ្នក កាន់តែមានប្រសិទ្ធិភាព តាមរយៈការស្ទាបស្ទង់នេះ យើងនឹងអាចរកឃើញ ពីមូលហេតុ ដែលធ្វើអោយអាជីវកម្ម របស់លោកអ្នកបាត់បង់អតិថិជន និងប្រាក់ចំនេញ។ វាអាចមកពីក្រុមហ៊ុន របស់លោកអ្នកឈប់ផលិត ឬឈប់ផ្សព្វផ្សាយផលិតផល ពិសេសណាមួយ ដែលជាតំរូវការរបស់អតិថិជន។ អ្នកផ្តល់ប្រឹក្សាយោបល់របស់យើងខ្ញុំ នឹងឈរនៅជិតម្ចាស់អាជីវកម្ម ដែលមានបញ្ហា ហើយយើងនឹង ជួយបង្កើនការលក់ និងចំនួនអតិថិជនរបស់លោកអ្នក។
បន្ទាប់ពីរកឃើញមូលហេតុ ដែលធ្វើឲ្យអាជីវកម្មរបស់លោកអ្នក ធ្លាក់ចុះហើយ ផ្នែកទីផ្សាររបស់យើងខ្ញុំនឹងបង្កើត យុទ្ធសាស្រ្តជាច្រើន ចាកចេញពីការិយាល័យ ដើរតាមផ្លូវ ដើម្បីស្វែងរក អតិថិជនឲ្យលោកអ្នក ដោយប្រើរយៈពេលខ្លី។ យើងអាចនឹងប្រកាសពី ផលិតផលរបស់លោកអ្នក តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម តាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ការនិយាយពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត កាសែតក្នុងស្រុក ផ្សព្វផ្សាយតាមប្រព័ន្ធ អ៊ិនធឺណែត កូនសៀវភៅផ្សព្វផ្សាយ វិធីសាស្រ្តលក់ដោយផ្ទាល់ និងវិធីសាស្រ្តផ្សព្វផ្សាយ ផ្សេងៗទៀត។ យើងនឹងធ្វើឲ្យមនុស្សគ្រប់គ្នា ជាពិសេសអតិថិជនគោលដៅ ថ្មីៗរបស់អ្នក ដឹងពីគុណសម្បត្តិ នៃផលិតផលរបស់អ្នក ហើយពួកគេត្រូវតែទិញ ផលិតផលរបស់អ្នកភ្លាមៗ។
ក្នុងនាមជាក្រុមហ៊ុនទីផ្សារ អ៊ិនធឺណែតដ៏មានកេរិ៍្តឈ្មោះ នៅកម្ពុជា យើងនឹងបំពេញរាល់ សេចក្តីត្រូវការ របស់លោកអ្នក ហើយយើងខ្ញុំធានាថា នឹងប្រើប្រាស់រាល់ចំនេះដឹង នឹងបទពិសោធន៍ដែលមាន។ យើងខ្ញុំមានការតាំងចិត្ត និងដឹងពីការចុះ ស្ទាបស្ទង់រកអតិថិជន ហើយតែងតែត្រៀមខ្លួនជានិច្ច ដើម្បីជួយលោកអ្នកគ្រប់ពេលវេលា។ ក្រុមហ៊ុនជាច្រើននៅកម្ពុជាផ្តល់ជូន សេវាកម្មទីផ្សារប្រភេទនេះដែរ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ ដើម្បី ជោគជ័យទៅបានចាំបាច់ ត្រូវការជំនាញ ទេពកោសល្យ ដើម្បីផ្សព្វផ្សាយ ឬត្រូវការទីផ្សារផលិតផល ដែលមានប្រសិទ្ធិភាព។
ដើម្បីឲ្យផលិតផលរបស់លោកអ្នក អាចឈានចូលក្នុង ទីផ្សារប្រទេសកម្ពុជាបាន ផលិតផលរបស់អ្នក ត្រូវតែមានគុណភាព និងយុទ្ធសាស្ត្រទីផ្សារ ប្រកបដោយ ប្រសិទ្ធិភាព ទាំងនេះនឹងធ្វើអោយអ្នកមាន ទាំងអតិថិជន ទាំងប្រាក់ចំណេញ។ ចំនុចខ្សោយមួយណា ដែលក្រុមការងារខាងផ្នែក ទីផ្សាររកឃើញ ក្រុមយើងខ្ញុំនឹងធ្វើការផ្លាស់ប្តូរ ចំនុចនោះដោយផ្ទាល់។
ការបង្កើតយុទ្ធសាស្ត្រទីផ្សារ គឺជាតំរូវការទាំងក្រុមហ៊ុន ដែលទើបនឹងបើកថ្មី ឬអាជីវកម្មដែលបានបើក ជាយូរឆ្នាំមកហើយ។
ម្ចាស់អាជីវកម្មខ្នាតតូចនៅកម្ពុជា នឹងត្រូវការការផ្សព្វផ្សាយផលិតផល ជារៀងរាល់ថ្ងៃ ដោយសារតែទីផ្សារ គឺកត្តាសំខាន់ចំបងតែមួយគត់ សំរាប់ការលក់នូវផលិតផល។ ម្ចាស់អាជីវកម្មត្រូវតែប្រាកដថា ផលិតផលរបស់គេគឺថ្មី ស្អាត និងពេញនិយមនៅក្នុងទីផ្សារ។ ប្រសិនបើម្ចាស់អាជីវកម្ម ខ្វះចំនេះដឹង ទាក់ទងនឹងយុទ្ធសាស្ត្រ ទីផ្សារ វាមានសារៈសំខាន់ណាស់ ក្នុងការស្វែងរកក្រុមហ៊ុនផ្នែកទីផ្សារ និងក្រុមហ៊ុនផ្សាយ ពាណិជ្ជកម្ម ដើម្បីជួយរកដំណោះស្រាយដល់អ្នក ជៀសវាងអាជីវកម្មបិទទ្វារ។
យើងខ្ញុំសូមជំរាបជូន លោកអ្នកថា ប្រសិនបើក្នុងករណីដែលអ្នកជា ម្ចាស់អាជីវកម្មដែលមិនយកចិត្ត ទុកដាក់ ឬមិនអើពើ ទាល់តែសោះក្នុងការពង្រីក អាជីវកម្មរបស់អ្នក យើងមិនអាចជួយ អ្នកបានទេ។
ទោះជាយ៉ាងក៏ដោយ ប្រសិនបើអ្នកចង់ស្វែងយល់ បន្ថែមពីយុទ្ធសាស្រ្តផ្សេងៗ ទាក់ទងនឹងការពង្រីកអាជីវកម្ម របស់អ្នកអោយ កាន់តែប្រសើរ អ្នកអាចចូលរួមជាមួយ ក្រុមហ៊ុនយើងខ្ញុំបាន ដែលសេវាកម្មរួមមានៈ
- ការវិភាគលើក្រុមហ៊ុន
- ការវិភាគទៅលើអតិថិជន
- ការវិភាគទៅលើដៃគូប្រកួតប្រជែង
- ការកាត់ចំណែកទីផ្សារ
- ការវិភាគទៅលើផលិតផល
- ការវិភាគទៅលើតម្លៃ
- ការវិភាគទៅលើការផ្សព្វផ្សាយ
- ការវិភាគទៅលើទីតាំង និងការបែងចែក
- យុទ្ធសាស្រ្តក្នុងការផ្សព្វផ្សាយ
សូមទំនាក់ទំនងមកយើងខ្ញុំថ្ងៃនេះ សូមកុំខ្ជះខ្ជាយលុយកាក់ របស់អ្នក ហើយសាកល្បងជាមួយ យើងខ្ញុំដើម្បីឲ្យក្រុមហ៊ុន របស់អ្នករីកចំរើន។ ការពិគ្រោះយោបល់ ដោយឥតគិតថ្លៃ។ តាមរយៈលេខទូរស័ព្ទៈ 017 627 627 ឬតាមរយៈ Email



