ដៃគូពាណិជ្ជកម្ម

អតិថិជន
ក្រុមហ៊ុនសូភីសន្ថាណា គឺជាជំរើសឈានមុខគេរបស់អតិថិជនទូទាំងពិភពលោក។ ក្រុមហ៊ុនយើងខ្ញុំ បានបង្កើតទំនាក់ទំនង ជាមួយក្រុមហ៊ុនអាជីវកម្មជាច្រើន ដែលគាំទ្រសេវាកម្មរបស់យើងខ្ញុំ ដោយសារ មូលហេតុជាច្រើនយ៉ាង។

គំនិតច្នៃប្រឌិត
សូភីសន្ថាណា គឺជាអ្នកដើរតួដ៏សំខាន់មួយ ក្នុងការផ្តល់សេវាកម្មដូចជា ការរចនាវ៉ិបសាយ ទីប្រឹក្សាអាជីវកម្ម ការបង្កើតគំរោង ការផ្សព្វផ្សាយតាមរយៈ ប្រព័ន្ធ media សេវាកម្មផ្សព្វ ផ្សាយពាណិជ្ជកម្ម និងជាក្រុមហ៊ុននាំមុខគេ  ក្នុងការផ្តល់សេវាកម្ម SEO នៅក្នុងប្រទេស កម្ពុជាយើង។ ចក្ខុវិស័យរបស់យើងគឺ ចង់ក្លាយជាក្រុមហ៊ុនផ្តល់សេវាកម្មផ្នែក ព័ត៌មានវិទ្យា និងទីផ្សារអាជីវកម្ម ដ៏ល្អបំផុត។ ដោយមានការដឹកនាំដ៏រឹងមាំ របស់ម្ចាស់ក្រុមហ៊ុន និងក្រុមការងារប្រកប ដោយជំនាញ ចំនេះដឹង នឹងការខិតខំប្រឹងប្រែង យើងខ្ញុំដឹងពីវិធីសាស្រ្ត ក្នុងការផ្លាស់ប្តូរផលិតផល ឬសេវាកម្ម របស់អតិថិជន ទៅរកភាពជោគជ័យ។

ភាពជាអ្នកដឹកនាំខាងផ្នែកទីផ្សារ
ម្ចាស់របស់ Santhana.com មានបទពិសោធន៍ច្រើនឆ្នាំខាង ផ្នែកទីផ្សារប្រព័ន្ធអ៊ិនធឺណែត ការផ្សព្វផ្សាយតាមវ៉ិបសាយ និងការផ្សព្វផ្សាយតាមប្រព័ន្ធ media ជាច្រើនផ្សេងទៀត។ Santhana.com នៅទីនេះ ដើម្បីជួយម្ចាស់អាជីវកម្មខ្នាតតូចទាំងឡាយ នៅក្នុងប្រទេសកម្ពុជា ដែលមានបំណងចង់ទទួល បានជោគជ័យក្នុងការលក់ ក៏ដូចជាការផ្សព្វផ្សាយពី ផលិតផលរបស់ពួកគេ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។ យើងខ្ញុំប្រាកដថា អាជីវកម្មទាំងឡាយនឹងមានការ រីកចំរើនយ៉ាងឆាប់រហ័ស ជាមួយនឹងភាពរឹងមាំ ខណៈដែលមានការជួយជំរុញ ពីផ្នែកជំនាញទីផ្សាររបស់ក្រុមហ៊ុនយើងខ្ញុំ។ យើងប្រើប្រាស់យុទ្ធសាស្រ្ត បង្កើតទីផ្សារដែលក្រុមហ៊ុន ខ្នាតតូចឬធំជាច្រើន ហាក់ដូចជាមិនបានដឹង ឬមិនធ្លាប់ជួបនឹងមិនដែល លឺ។

អត្ថប្រយោជន៍ក្នុងការប្រកួតប្រជែង
វិនិយោគក្នុងការធ្វើជាដៃគូ ជាមួយក្រុមហ៊ុនយើងខ្ញុំនៅថ្ងៃនេះ លោកអ្នកនឹងទទួលបាន ប្រាក់ចំណេញត្រលប់មកវិញ យ៉ាងពេញចិត្ត ហើយពិសេសជាងនេះទៅទៀតនោះ គឺលោកអ្នកមិនចាំបាច់ត្រូវ ដឹងអ្វីទាល់តែសោះ។ មានហានិភ័យតិចណាស់ ក្នុងការធ្វើជាដៃគូ ជាមួយក្រុមហ៊ុនយើងខ្ញុំ ដោយសារតែយើងប្រើប្រាស់យុទ្ធសាស្រ្ត ទីផ្សារដែលមាន ឥទិ្ធពល នឹងច្នៃប្រឌិតក្នុងការ កែប្រែសេវាកម្មរបស់យើង ឲ្យទៅជាសេវាកម្មដែលមានអត្ថប្រយោជន៍ និងមិនអាចបំភ្លេចបាន។
តើដៃគូនោះជាអ្វីដែរ? ខាងក្រោមនេះគឺជាជំរើសមួយចំនួន ដែលអ្នកអាចក្លាយជាដៃគូ ជាមួយក្រុមហ៊ុនយើងខ្ញុំ៖

១. លោកអ្នកអាច ធ្វើជាដៃគូជាមួយក្រុមហ៊ុនយើងខ្ញុំ តាមរយៈការជួយធ្វើឲ្យក្រុមហ៊ុនយើងខ្ញុំ រីកចំរើនក្នុងរយៈពេលខ្លីមួយ។ មាន័យថាក្លាយជាម្ចាស់ភាគហ៊ុន នៅក្នុងក្រុមហ៊ុនយើងខ្ញុំ។

២. តាមរយៈការជួយផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់យើងខ្ញុំ ស្របពេលដែលយើង នឹងជួយផ្សព្វផ្សាយឲ្យអាជីវកម្ម របស់លោកអ្នកដែរនោះ។

៣. តាមរយៈការជួលពួកយើង ឲ្យបង្កើតគំរោងការអាជីវកម្មរបស់លោកអ្នក ខណៈដែលលោកអ្នក ចំណាយប្រាក់ ហើយយើងខ្ញុំធ្វើខាងផ្នែកទីផ្សារ (វាមានលក្ខណៈប្រហាក់ប្រហែល ទៅនឹងការធ្វើជាដៃគូ ប៉ុន្តែចំនុចនេះ លោកអ្នកចំណាយប្រាក់ ហើយក្រុមហ៊ុន យើងខ្ញុំទទួលខុសត្រូវធ្វើការងារ ដើម្បីឲ្យដំណើរការរលូនទៅមុខ)។